ដោយ : ភ្នំធំ / ប្រ៊ុយណេដារូសាឡឹម:លោកស្រី កាយ៉ា កាឡាស តំណាងជាន់ខ្ពស់សហភាពអឺរ៉ុបទទួលបន្ទុកកិច្ចការបរទេស និងគោលនយោបាយសន្តិសុខ និងជាអនុប្រធានគណៈកម្មការអឺរ៉ុប បានជួបពិភាក្សាការងារប្រកបដោយផ្លែផ្កាជាមួយ លោកប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា ។
គឺក្នុងជំនួបទ្វេភាគីនៃកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន-សហភាពអឺរ៉ុប ក្នុងប្រទេសប្រ៊ុយណេដារូសាឡឹម។
ភាគីទាំងពីរបានពិភាក្សាគ្នាអំពីជម្លោះព្រំដែនជាមួយប្រទេសថៃ បញ្ហាសិទ្ធិមនុស្ស និងអភិបាលកិច្ច ព្រមទាំងបញ្ហាអន្តរជាតិបច្ចុប្បន្នដែលជាការព្រួយបារម្ភរួម។ ភាគគីទាំងពីរក៏បានរំលឹកឡើងវិញនូវកិច្ចសន្ទនាកាលពីខែធ្នូ ឆ្នាំ២០២៥ និងដំណើរទស្សនកិច្ចប្រកបដោយផ្លែផ្ការបស់សម្តេចធិបតីនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ទៅកាន់ទីក្រុងព្រុចសែល កាលពីខែកុម្ភៈ ឆ្នាំ២០២៦ កន្លងទៅ ភាគីទាំងពីរបានសង្កត់ធ្ងន់លើតម្លៃនៃកិច្ចសហប្រតិបត្តិការ និងភាពជាដៃគូក្នុងរយៈពេលបីទសវត្សរ៍រវាងសហភាពអឺរ៉ុប និងកម្ពុជា ៕

