រដ្ឋបាលខេត្តបន្ទាយមានជ័យបន្តប្រជុំផ្សព្វផ្សាយ៥លើកហើយ ច្បាប់ស្តីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា( Online Scam ) និងអនុក្រឹត្យលេខ០៣ ស្តីពីការគ្រប់គ្រង សន្តិសុខសុវត្ថិភាពតាមទីតាំងរស់នៅប្រមូលផ្តុំ

ដោយ : ភ្នំធំ / បន្ទាយមានជ័យ :រដ្ឋបាលខេត្តបន្ទាយមានជ័យបន្តប្រជុំផ្សព្វផ្សាយ៥លើកហើយ ច្បាប់ស្តីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានិងអនុក្រឹត្យលេខ០៣ អនក្រ.បក ចុះថ្ងៃទី៥ ខែមករាឆ្នាំ២០២៦ របស់រាជរដ្ឋាភិបាល ស្តីពីការគ្រប់គ្រង សន្តិសុខសុវត្ថិភាពតាមទីតាំងរស់នៅប្រមូលផ្តុំ ។

កម្មវិធីនេះ ប្រព្រឹត្តទៅក្រោមអធិបតីភាពលោកប្លែក វ៉ារី ប្រធានក្រុមប្រឹក្សាខេត្ត និងលោក អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្ត ដោយមានការចូលរួមពីអភិបាលរងខេត្ត នាយករដ្ឋបាល លោក លោកស្រី កងកម្លាំង មន្ទីរអង្គភាពជុំវិញខេត្ត លោកចៅក្រម ព្រះរាជអាជ្ញារង អភិបាលស្រុក-ក្រុង មេឃុំ-ចៅសង្កាត់ ម្ចាស់សណ្ឋាគារ ផ្ទះសំណាក់ ទូទាំងខេត្ត ប្រារព្ធឡើងនៅសាលប្រជុំ(ធំ) សាលាខេត្តបន្ទាយមានជ័យ ។

កម្មវិធីធ្វើនៅព្រឹកថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៦ នាសាលប្រជុំ ធំ សាលាខេត្ត។
ក្នុងនោះ អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យបានឡើងធ្វើបទបង្ហាញអនុក្រឹត្យលេខ០៣ អនក្រ.បក ចុះថ្ងៃទី៥ ខែមករាឆ្នាំ២០២៦ របស់រាជរដ្ឋាភិបាល ស្តីពីការគ្រប់គ្រង សន្តិសុខសុវត្ថិភាពតាមទីតាំងរស់នៅប្រមូលផ្តុំ ។
ចំណែកលោកចៅក្រមម្នាក់ បានធ្វើបទបង្ហាញស្តីពីច្បាប់ស្តីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា( Online Scam ) ៕

Leave a Reply

Your email address will not be published. Required fields are marked *