ព្រឹត្តិការណ៍ប្រកួតបាល់ទាត់មិត្តភាពនិងសប្បុរសធម៌នៅបន្ទាយមានជ័យទាក់ទាញមនុស្សចូលរួមហៀរស្តាត

ដោយ : ភ្នំធំ / បន្ទាយមានជ័យ :ព្រឹត្តិការណ៍ប្រកួតបាល់ទាត់មិត្តភាពនិងសប្បុរសធម៌ក្រោមប្រធានបទ : ” កម្លាំងសាមគ្គីដើម្បីជួរមុខនិងសន្តិភាព” នៅបន្ទាយមានជ័យទាក់ទាញមនុស្សចូលរួមហូរហៀរទីកន្លែងអង្គុយនិងជុំវិញរបងទីលានស្តាត។
កម្មវិធីប្រព្រឹត្តទៅក្រោមអធិបតីភាពលោកកែសួន សុភាព អភិបាលរងខេត្តនិងជាប្រធានសសយកខេត្តបន្ទាយមានជ័យ
និងរៀបចំ ឧបត្ថម្ភដោយសហភាពសហព័ន្ធយុវជនកម្ពុជា( សសយក) ខេត្តបន្ទាយមានជ័យ) ។
ការប្រកួតបានចាប់ផ្តើមនារសៀលរហូតព្រលប់ថ្ងៃទី៥ខែឧសភាឆ្នាំ២០២៦ នាទីលានស្មៅធម្មជាតិនៃសហព័ន្ធបាល់ទាត់កម្ពុជា ក្នុងបរិវេណវិទ្យាល័យហ៊ុន សែនខ្លាកូន នៃមន្ទីរអប់រំ យុវជននិងកីឡាខេត្ត ស្ថិតនៅភូមិខ្លាកូនថ្មីសង្កាត់កំពង់ស្វាយក្រុងសិរីសោភ័ណ។
យោងគណ:កម្មការរៀបចំ ដុះណើរការមាន២ប្រកួត :

១-ក្រុម B : បាល់ទាត់សសយកខេត្តបន្ទាយមានជ៏យប្រកួតជាមួយបាល់ទាត់តារាកម្ពុជា លទ្ធផល ៣- ០ ។
២-ក្រុម A : ថ្នាក់ដឹកនាំសសយកខេត្តបជប្រកួតជាមួយបាល់ទាត់តារាកម្ពុជា លទ្ធផល ៣-៣ ។
ក្នុងព្រឹត្តិការណ៍នោះមានយុវជន កុមារនិងមហាជនចូលរួមទស្សនាផ្ទាល់១ម៉ឺននាក់និងរាប់រាប់ម៉ឺននាក់ទៀតទស្សនាតាមការឡាយ(Lived) របស់ក្រុមការងារនិងអ្នក/អង្គភាពសារព័ត៌មាននានា ។

លោក កែ សួនសុភាព ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តបន្ទាយមានជ័យបានទទួលស្វាគមន៍និងបើក បិទកម្មវិធីប្រកួតបាល់ទាត់មិត្តភាពរវាងក្រុមកីឡាករ ស.ស.យ.ក. ខេត្តបន្ទាយមានជ័យ និងក្រុមកីឡាបាល់ទាត់តារា(ភាពយន្ត/វីដេអូ/សម្ដែង/ ចម្រៀង) កម្ពុជា(CFSS) ក្រោមប្រធានបទ «កម្លាំងសាមគ្គី ដើម្បីជួរមុខ និងសន្តិភាព» ។

លោកកែសួន សុភាព បានបញ្ជាក់ថា: ក្នុងព្រឹត្តិការណ៍បែបនេះរៀបចំក្នុងគោលបំណង៖
១ -កៀរគរមូលនិធិសប្បុរសធម៌ ជួយឧបត្ថម្ភគាំទ្របន្តដល់បងប្អូនវីរកងទ័ព និងប្រជាជនភៀសសឹក ។
២- លើកទឹកចិត្ត និងសម្ដែងការ អរគុណ ដឹងគុណ ចំពោះបងប្អូនវីរកងទ័ព និងគាំទ្រលើកទឹកចិត្តពួកគាត់ ជានិច្ចក្នុងគ្រប់កាលៈទេសៈ
៣-ពង្រឹងសាមគ្គីភាពជាតិ គាំទ្រគ្នាជួយគ្នា រួមសុខរួមទុក្ខជាមួយគ្នា « ខ្មែរជួយខ្មែរ ខ្មែរតែមួយ» ក្នុងបុព្វហេតុការពារជាតិ និងសន្តិភាព។

ក្នុងនោះ នារសៀលថ្ងៃទី៦ខែឧសភា នេះ ប្រតិភូកីឡាទាំង២ក្រុមបន្តទៅសួរសុខទុក្ខពលរដ្ឋភៀសសឹកចំនួន២.៨៥០នាក់ មនុស្សរាយជាង១ម៉ឺននាក់ដែស្នាក់នៅក្នុងផ្ទះអតីតយុទ្ធជននាមណ្ឌលជនភៀសសឹកស្លក្រាមឃុំស្លក្រាមស្រុកស្វាយចេកនិងមានកម្មវិធីដាំកូនឈើរាប់ពានដើមផងដែរនៅទីនោះ ៕

Leave a Reply

Your email address will not be published. Required fields are marked *