ដោយ: ភ្នំធំ / បន្ទាយមានជ័យ :ដើម្បីសម្ដែងនូវ កតញ្ញុតាធម៌ និងកត្តវេទិតាធម៍ យ៉ាងជ្រាលជ្រៅ ចំពោះគុណូបការៈដ៏ខ្ពង់ខ្ពស់ សិស្សគណព្រះមេគណសាមណេរ ទាយក ទាយិកា ប្រជាពុទ្ធបរិស័ទជិតឆ្ងាយបានរួបរួមគ្នាផ្តើម ប្រារព្ធធ្វើពិធីបុណ្យបច្ច័យបួន និងបុណ្យចម្រើនព្រះជន្មាយុប្រគេន ព្រះវរៈមុនី វ៉ា ចិន្ដាព្រះរាជាគណៈថ្នាក់ កិត្តិយសព្រះព្រហ្មសីមាមុនី ព្រះមេគណខេត្ត បន្ទាយមានជ័យ គណៈធម្មយុត្តិកនិកាយ ក្នុងជន្មាយុ ៦៦ឈានចូល៦៧ព្រះវស្សា នៅក្នុងសេរីដ៏ប្រសើរ ហើយឆ្នាំថ្មីឆ្នាំមមី អដ្ឋស័ក ពស ២០៦៩ គ្រិស្តសករាជ ២០២៦។
កម្មវិធីនាថ្ងៃដំបូង ក៏បានធ្វើការរៀបចំពិធី ក្រុងពាលីជ័យ ដើម្បីបួងសួងសុំខមាទោស ចំពោះព្រះឧបជ្ឈានមស្សកា ព្រះរតនត្រ័យសមាទានសីល និមន្តព្រះសង្ឃចម្រើនព្រះបរិត្ត និងសម្ដែងព្រះធម៌ទេសនា លុះដល់ថ្ងៃព្រះអាទិត្យ ១០កើត ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៦៩ បានរៀបចំពិធីស្រោចស្រពសុគន្ធវារីប្រគេនដល់ ព្រះវរៈមុនី វ៉ា ចិន្ដានិងដែលមានការអញ្ជើញចូលរួមពីសំណាក់ លោក លី សុវណ្ណារិទ្ធតំណាង លោក អ៊ុំ រាត្រីអភិបាលខេត្ត។
ក្នុងនាមជាសិស្សគណ ភិក្ខុសាមណេរ ព្រះសង្ឃទាំងអស់ នៃគណៈធម្មយុត្តិកនិកាយទូទាំងខេត្តបន្ទាយមានជ័យ ព្រះតេជគុណ សុខ ប៊ុនណារិទ្ធិ បានមានព្រះថេរៈដីកា ប្រគេនព្រះពរសព្វសាធុការថ្វាយប្រគេនចំពោះ ព្រះអង្គសូម មានសេរីដ៏ប្រសើរ ហេីយក្នុងនាមជា សិស្សគណទាំងអស់សូមបួងសួងដល់គុណបុណ្យវត្ថុស័ក្តិសិទ្ធិក្នុងលោក សូមមានចេស្ដារ តាមជួយឃុំគ្រងបីបាច់ថែរក្សាព្រះឧបជ្ឈាជាម្ចាស់មានសុខភាពល្អបរិបូណ៌ព្រះកាយពលមាំមួនព្រះជន្មាយុ យឺនយូរជាងរយព្រះវស្សា ដែលព្រះអង្គបានចំណាយព្រះបញ្ញាញាណ និងព្រះកាយពលប្រកបដោយព្រហ្មវិហារធម៌ដើម្បីបុព្វហេតុជាតិ សាសនា ព្រះមហាក្សត្រ ពិសេសព្រះអង្គបានបំពេញភារៈកិច្ចដឹកនាំគ្រប់គ្រងវិស័យព្រះពុទ្ធសាសនានៅខេត្តបន្ទាយមានជ័យក៏មានការរីកចម្រើននិងសូមព្រះអង្គ គង់ប្រថាប់ជាម្លប់ដ៏ត្រជាក់ត្រជុំ ដល់សិស្សគណ និងពុទ្ធបរិស័ទអស់កាលជានិរន្តតរៀងទៅ។

